​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៤​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការ​ងា​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ភូមិ​តាឱ​ស​ ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការ​រ​អញ្ជើញ​ចូលរួម​ម​ពី​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ ​រួម​ជាមួយ​ ​ឯកឧត្តម​ ឈួ​រ​ ​ច័ន្ទ​ឌឿន​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ ​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ ​សរុប​ប្រមាណ​ ​៣​១​៤​នាក់​។​ ​អគារសិក្សា​១​ខ្នង​ ​ស្មើនឹង​៦​បន្ទប់​ ​សាងសង់​អំពី​ថ្ម​ ​បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ ​និង​បង្គន់​អនាម័យ​ចំនួន​ ​០​៦​បន្ទប់​ ​គឺ​ជាអំណោយ​របស់ក្រុមហ៊ុន ACRODEA (អាក្រូឌៀ)​ ប្រចាំនៅប្រទេសជប៉ុន។​

​នា​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ជា​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​ការងារ​ថ្នាក់​ស្រុក​ ​ចំនួន​៣​០​នាក់​ ​ប្រជាពលរដ្ឋ​ ​ចំនួន​១​០​០​នាក់​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​ចំនួន​៤​នាក់​ ​កម្លាំង​ការពារ​ ​ចំនួន​២​០​នាក់​ ​សិស្សានុសិស្ស​ ​ចំនួន​១​៦​៨​នាក់​ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ​សៀវភៅ​២​ក្បាល​ ​ប៊ិច​២​ដើម​ ​ថវិកា​៥​,​០​០​០​រៀល​ ​និង​សាប៊ូ​ ​១​ដុំ​ ​៕

អត្ថបទជាប់ទាក់ទង