ពិធីប្រគល់-ទទួលម៉ាស់ចំនួន ៥០០ ប្រអប់ ស្មើនឹង ១៥០០០ បន្ទះ ពីក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)
![Ministry of Post and Telecommunications](https://asset.cambodia.gov.kh/mptc/2020/05/dFidrHJN-mptc-media-4190.jpg)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមអនុរដ្ឋលេខាធិការ ខូវ មករា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញទទួលអំណោយជាម៉ាស់ចំនួន ៥០០ ប្រអប់ ស្មើនឹង ១៥០០០ បន្ទះ ពីក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)។ ការចូលរួមរបស់ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) នៅព្រះរាជាណាចក្រកម្ពុជា៕