​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​៨​រោច​ ​ខែចេត្រ​ ​ឆ្នាំ​ជូត​ ទោស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​Y​u​y​a​ ​Y​a​o ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ​។​ ​ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ​ដើម្បី​ពិភាក្សា​ពី​វឌ្ឍនភាព​កិច្ច​សហប្រតិបត្តិការ​កន្លងមក​ ​និង​ការងារ​ត្រូវ​អនុវត្ត​បន្ត​ ​ជាពិសេស​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​)​។​

លោក​ ​Y​u​y​a​ ​Y​a​o ​បាន​ជម្រាប​ជូន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ដែល​បាន​ ​វិនិយោគ​លើ​វិ​ស័​យ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​ ​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៩​៩​ ​មក​ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។​ ​លោក​ ​Y​u​y​a​ ​Y​a​o ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​នឹង​បន្ត​វិនិយោគ​បន្ថែម​ ​មិន​ត្រឹមតែ​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ពង្រីក​សកម្មភាព​ធុរកិច្ច​ផ្សេងទៀត​ ​ក្នុង​វិ​ស័​យ​ឌី​ជី​ថល​ផង​ដែរ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ក្រុមហ៊ុន​អំពី​ការងារ​អាទិភាព​របស់​​​ក្រសួង​ក្នុង​ការ​បង្កើត​បរិស្ថាន​សម្រាប់​ការ​រីក​លូតលាស់​វិ​ស័យ​ឌី​ជី​ថល​ ​និង​ស្នើ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ផ្តល់​ការ​គំា​ទ្រ​តាមរយៈ​ជំនាញ​ ​និង​បទពិសោធន៍​របស់​ខ្លួន​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ (​NIP​TIC​T​) ​ដើម្បី​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ម​ន្រ្តី​រាជការ​ក្រសួង​ ​និង​និស្សិត​ ​ព្រមទាំង​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ ​និង​បច្ចេកវិទ្យា​បាន​ទូលំទូលាយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​។​

​ជា​ការ​ឆ្លើយតប​ ​លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​បាន​ទទួលយក​សំណើ​នានា​របស់​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​និង​ ​សន្យា​សហការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​លើ​គម្រោង​នានា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​សំខាន់​ៗ​របស់​កម្ពុជា​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍