ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​P​h​un​g​ ​Van​ Cuon​g​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ផង​ដែរ​។​

 ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា) ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​គំនិត​ផ្តួចផ្តើម​នានា​របស់​​​ក្រសួង​ ​និង​រាជរដ្ឋាភិបាល​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍​ ​កន្លងមក​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ជម្រាប​ជូន​ក្រុមហ៊ុន​អំពី​ការងារ​អាទិភាព​របស់​​​ក្រសួង​ក្នុង​ការរៀបចំ​ ​និង​អនុវត្តន៍​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​ ​ក៏ដូចជា​ការ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគម​នាគ​ន៍​ឥ​តខ្សែ​ជំនាន់​ទី​៥​ (5​G​) ​និង​សេវា​អន​ឡា​ញ​ផ្សេងៗ​ ​តាមរយៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​វៃ​ឆ្លាត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគម​នាគ​ន៍ ​ដើម្បី​ជា​មូលដ្ឋាន​រឹង​មាំ​មួយ​ក្នុង​ការ​កាត់បន្ថយ​គ​ន្លា​ត​ឌី​ជី​ថល​ ​និង​ការ​លើក​ក​ម្ពស់​ភាព​ប្រកួតប្រជែង​ជាតិ​ជាដើម​។​ ​ដើម្បី​ជា​កម្លាំង​ច​លក​រ​បន្ថែម​ក្នុង​ការ​នាំ​យក​កម្ពុជា​ចូល​ទៅ​ក្នុង​យុគ្គ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​បញ្ជាក់​ពី​គម្រោង​ប្រមូលផ្តុំ​ក្រុម​អ្នក​ទេពកោសល្យ​បច្ចេកវិទ្យា​ឌី​ជី​ថល​វ័យក្មេង​ (​Digital​ ​Talent​) ​ដែល​មាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​ថ្នាក់បណ្ឌិត​ ឱ្យ​ពួកគាត់​ធ្វើការ​សិក្សាស្រាវជ្រាវ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​បម្រើ​ដល់​ស្ថាប័នរដ្ឋ​ វិ​ស័យ​អប់រំ​ ​និង​សហគមន៍​ជំនួញ​។​

​លោក​ ​P​h​un​g​ ​Van​ Cuon​g​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា) ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា) ​នៅ​កម្ពុជា​ជាង​មួយ​ទ​ស្ស​វត្ស​កន្លងមក​នេះ​ដោយ​ក្រុមហ៊ុន​បាន​បង្កើន​ទុន​វិនិយោគ​ជាបន្តបន្ទាប់​ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​ជូន​ដល់​អ្នកប្រើប្រាស់​ក៏ដូចជា​ ​ដើម្បី​បន្ត​ចូល​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។​ ​លោកនាយក​ប្រតិបត្តិ​ក៏បាន​លើកឡើង​ពី​គម្រោង​សំណើ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ដូចជា​៖​ ​ស្នើសុំ​ក្រសួង​អនុញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគម​នាគ​ន៍​ឥ​តខ្សែ​ជំនាន់​ទី​៥​ (5​G​) ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​Smart​ ​City​ ​ជាដើម​។​

​ជា​ការ​កត់​សម្គាល់​ផង​ដែរ​ ​លោក​ ​P​h​un​g​ ​Van​ Cuon​g​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា) ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ ​និង​គំនិត​ផ្តួចផ្តើម​នានា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ដែល​ទើប​ចូលកាន់ដំណែង​ក្នុងរយៈពេល​បី​ស​ប្តាហ៍​ប៉ុណ្ណោះ​។​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍