ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​រួម​នឹង​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​ ​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​គ្នា​ដូច​ខាងក្រោម​៖​

​១​. ​ក្រសួង​ទាំងពីរ​នឹង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​។​

​២​. ​ក្រសួង​ទាំងពីរ​ត្រៀម​ប្រគល់​ ​និង​ទទួល​ហ្រ្វេ​កង់​ស៍ ​៧​០​០​ ​M​H​z​ ​សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​នា​ពេល​អនាគត​។​

​៣​. ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​នឹង​ជួយ​សម្រួល​ឱ្យ​បាន​ឆាប់​បំផុត​នៅពេលដែល​ក្រសួង​ព័ត៌មាន​ស្នើសុំ​ហ្រ្វេ​កង់​ស៍​សម្រាប់​ផ្តល់​អាជ្ញា​ប​ណ្ណឱ្យ​ប្រតិបត្តិ​ករ​វិទ្យុ​ ​និង​ទូរទស្សន៍​។​

​ក្រុម​ការងារ​នៃ​ក្រសួង​ទាំងពីរ​នឹង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ ​ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​ប្រសិទ្ធ​ភាព​បំផុត​៕

អត្ថបទជាប់ទាក់ទង