ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ខេ​ម​ ​ជី​ អេ​ស​ អឹ​ម​ ខូ​អែ​ល​ ​ធី​ឌី​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​I​an​ ​W​at​son​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខេ​ម​ ​ជី​ អេ​ស​ អឹ​ម​ ខូ​អែ​ល​ ​ធី​ឌី​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ​។​

​លោក​ ​I​an​ ​W​at​son​ ​បាន​ជម្រាប​ជូន ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​ខេ​ម​ ​ជី​ អេ​ស​ អឹ​ម​ ខូ​អែ​ល​ ​ធី​ឌី​ ​ដែល​ជា​ក្រុមហ៊ុន​ខ្មែរ​ដំបូង​គេ​វិនិយោគ​លើ​វិ​ស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ ​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៩​៦​ ​មក​ ​និង​បាន​ផ្តល់​សេវាកម្ម​ទូរស័ព្ទ​បាន​ល្អ​ ​ព្រមទាំង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។​ ​លោក​ ​I​an​ ​W​at​son​ ​បាន​បញ្ជាក់​ផង​ដែរ​អំពី​ការ​គាំទ្រ​ដល់​កំណែ​ទម្រង់​នានា​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ក្រុមហ៊ុន​អំពី​ការងារ​អាទិភាព​របស់​​​ក្រសួង​ក្នុង​ការរៀបចំ​និង​អនុវត្តន៍​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​, ​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​ ​ក៏ដូចជា​ការ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគម​នាគ​ន៍​ឥ​តខ្សែ​ជំនាន់​ទី​៥​ (5​G​) ​និង​សេវា​អន​ឡា​ញ​ផ្សេងៗ​ ​តាមរយៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​វៃ​ឆ្លាត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគម​នាគ​ន៍ ​ដើម្បី​ជា​មូលដ្ឋាន​រឹង​មាំ​មួយ​ក្នុង​ការ​កាត់បន្ថយ​គ​ន្លា​ត​ឌី​ជី​ថល​, ​ការ​លើក​ក​ម្ពស់​ភាព​ប្រកួតប្រជែង​ជាតិ​ ​និង​ការ​នាំ​យក​ប្រជាជាតិ​ខ្មែរ​ចូល​ទៅ​ក្នុង​យុគ្គ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​បញ្ជាក់​ពី​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បំពេញ​ភាព​ច្រឡោះ​ប្រហោង​ក្នុង​ការ​ធ្វើ​និយ័ត​កម្ម​ ​និង​ការ​ធ្វើ​អធិការកិច្ច​បច្ចេកទេស​ជាក់ស្តែង​ ​ដែល​បាន​នាំ​ឱ្យ​មានការ​ខាតបង់​ចំណូល​រដ្ឋ​, ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ ​និង​ភាព​គ្មាន​សណ្តាប់ធ្នាប់​នានា​កន្លងមក​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍