​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​ ​៖​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​ ​ទី​២​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំសេចក្តី​ព្រាង​ ​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​ពន្លឿន​ការពិភាក្សា​រៀបចំ​ឯកសារ​ទស្សន​ទាន​ (​Concept​ ​Paper​) ​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយ​ប​ន្សី​គ្នា​ជាមួយ​ក្របខ័ណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ ​ឌី​ជី​ថល​ ​ដែល​បាន​រៀបចំ​ដោយក្រុម​ការងារ​នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​។​ ​ឯកឧត្តម​ ​បាន​ចាត់​ឱ្យ​ក្រុម​ការងារ​ស្វែងយល់​ពី​និន្នាការ​នៃ​រដ្ឋាភិបាល​ឌី​ជី​ថល​របស់​ប្រទេស​នៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​ព្រមទាំង​ស្វែងរក​ធាតុ​ចូល​បន្ថែម​ពី​អ្នកជំនាញ​ការ​ចំណានៗ​ ​ពាក់ព័ន្ធ​ការរៀបចំ​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​ប្រមូល​ទិន្នន័យ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ទាំងអស់​ ​ដែល​មាន​តំណាង​នៅ​ក្នុង​គណៈកម្មការ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដើម្បី​រៀបចំ​គោល​នយោបាយ​នេះ​ឱ្យ​មាន​លក្ខណៈ​មុត​ស្រួច​ ​និង​ឆ្លើយតប​តាម​តម្រូវ​ការ​ពិតប្រាកដ​ ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​។​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ជំរុញ​ក្រុម​ការងារ​ឱ្យ​បង្កើន​ល្បឿន​នៃ​ការរៀបចំ​គោល​នយោបាយ​នេះ​ ​ដើម្បី​ដាក់​ជូន​ ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​នា​ពេល​ខាងមុខ​។

អត្ថបទជាប់ទាក់ទង