​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

 ​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ​១​៤​កើត​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​លោក​ ​H​u​an​g​ X​in​g​long​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​., ​L​t​d​ (C​F​OCN) ​ចូល​ជួប​សំដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​សេដ្ឋកិច្ច​ឌី​ជី​ថល​ វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​ប្រធាន​ក្រុមហ៊ុន​ C​F​OCN ​បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​។​ ​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ (​T​e​l​e​co​m​ ​Cam​bo​d​i​a​ – ​T​C ) ​ក្នុង​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ​T​C ​អាច​ប្រើប្រាស់​នូវ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​របស់​ក្រុមហ៊ុន​ C​F​OCN ​ដើម្បីកុំឲ្យ​មានការ​រំខាន​ដល់​អ្នកប្រើប្រាស់​ ​ដោយសារតែ​ការពង្រីក​ ​និង​សាងសង់​ផ្លូវជាតិ​លេខ​ 2,3,4 ​និង​5 ​បាន​ធ្វេីឱ្យ​ខូចខាត​បណ្តាញ​​ខ្សែ​កា​ប្លិ៍​របស់​ ​T​C ​។​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី​ បាន​សង្កត់ធ្ងន់​ថា​ ​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ C​F​OCN ​នៅ​កម្ពុជា​ ​គឺជា​ការ​គាំទ្រ​ដល់​ដំណាក់កាល​ថ្មី​នៃ​ការ​អភិវឌ្ឍ​បែប​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​រដ្ឋា​បាល​ឌី​ជី​ថល​ ​ដើម្បី​បម្រើ​ដល់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ហើយ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ C​F​OCN ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​ ​អស់​ជាង​១​០​ឆ្នាំ​កន្លងមក​ ​នឹង​រួមចំណែក​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៀត​ ​ដើម្បី​ត្រៀម​ខ្លួន​ទទួលយក​នូវ​បច្ចេកវិទ្យា​ថ្មី​ឲ្យបាន​ទូលំទូលាយ​ ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ ​សាលារៀន​ ​ក្រុមហ៊ុន​ធុរកិច្ច​ ​អង្គការសង្គម​ស៊ីវិល​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ឈាន​ទៅដល់​ក្រសួង​ ​ស្ថាប័នរដ្ឋ​។​ ​លើស​ពី​នេះ​ទៀត​ ​ក្រសួង​នឹង​ជំរុញ​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ​ ​តាមរយៈ​ការរៀបចំ​នូវ​ក្របខណ្ឌ​ច្បាប់​ ​លិខិត​បទដ្ឋាន​គតិយុត្ត​ ​គោល​នយោបាយ​ ​និង​ ​Road​ ​Map​ ​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​រដ្ឋបាល​ឌី​ជី​ថល​ ​ព្រមទាំង​ធ្វើការ​កែ​ទម្រង់​របៀបរបប​ធ្វើការ​របស់​មន្ត្រី​ ​ដើម្បី​បម្រើ​ដល់​ប្រយោជន៍ជាតិ​ ​និង​ធ្វើឲ្យ​ក្រុមហ៊ុន​ធុរកិច្ច​នានា​សប្បាយចិត្ត​ ​និង​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍