​កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោកជំទាវ​ ​រស់​ ​សូរ​ក្ខា ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​បច្ចេកទេស​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​នូវ​ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ ​ដែល​ពុំទាន់​បាន​រៀបចំ​ ​ផ្អែក​តាម​ខ្លឹមសារ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ ​និង​តម្រូវ​ការ​ជាក់ស្តែង​នៅ​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​ ​ដើម្បី​រៀបចំសេចក្តី​ព្រាង​ ​រួច​ឆ្លង​ថ្នាក់​ដឹកនាំ​ពិនិត្យ​ ​និង​សម្រេច​។​ ​ការរៀបចំ​បទដ្ឋាន​គតិយុត្ត​ដែល​នៅ​សេសសល់​ទាំងអស់​នេះ​ ​នឹង​ជួយ​ជំរុញ​ប្រសិទ្ធ​ភាព​ ​និង​សក្តិ​សិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍​៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី