ប្រជុំពិភាក្សាគិតគូរអំពីកម្មវិធីបណ្ដុះបណ្ដាលអំពីចំណេះដឹង និងព័ត៌មានថ្មីៗដល់ថ្នាក់ដឹកនាំ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ព្រឹក នៅទីស្តីការក្រសួង មានរៀបចំកិច្ចប្រជុំពិភាក្សាគិតគូរអំពីកម្មវិធីបណ្ដុះបណ្ដាលអំពីចំណេះដឹង និងព័ត៌មានថ្មីៗដល់ថ្នាក់ដឹកនាំ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញផងដែរ។

កិច្ចប្រជុំពិភាក្សានេះរៀបចំឡើង គឺយោងតាមអនុសាសន៍ណែនាំដោយផ្ទាល់របស់ឯកឧត្ដមរដ្ឋមន្ត្រី ដោយចង់ឱ្យរៀបចំជាកម្មវិធីបណ្ដុះបណ្ដាលអំពីចំណេះដឹង និងព័ត៌មានថ្មីៗដល់ថ្នាក់ដឹកនាំមន្ទីរប្រៃសណីយ៍និង ទូរគមនាគមន៍ខេត្ត ក្នុងន័យបង្កើនចំណេះដឹងទាក់ទងនឹងវិស័យរបស់ក្រសួង និងបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ-មន្ត្រីរាជការថ្នាក់កណ្ដាល ជាមួយថ្នាក់ដឹកនាំមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំងអស់៕

អត្ថបទជាប់ទាក់ទង