ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០ នាទីព្រឹករៀងរាល់ថ្ងៃធ្វើការ

អនុវត្តតាមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០ នាទីព្រឹករៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទនភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្ដែងនូវសេចក្ដីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។ ដើម្បីលើកទឹកចិត្តដល់អ្នកមកគោរពទង់ជាតិនិងមកធ្វើការទាន់ម៉ោង ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ចែងឱ្យ ផ្តល់បណ្ណ (Coupon) សម្រាប់ទទួលទានអាហារពេលព្រឹក ឬអាហារថ្ងៃត្រង់នៅអាហារដ្ឋាន ជូនអ្នកមកគោរពទង់ជាតិ តាមវេនផងដែរ។

អត្ថបទជាប់ទាក់ទង