កិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ។

សេចក្តីព្រាងអនុក្រឹត្យនេះរៀបចំឡើងក្នុងគោលបំណង ធានាការគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ស្របតាមការវិវឌ្ឍ សេដ្ឋកិច្ច និងបច្ចេកវិទ្យា, ធានាការចូលរួមពង្រឹងការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍, ធានាការចូលរួមកៀរគរចំណូលថវិកាជាតិប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដើម្បីជំរុញការរៀបចំបទបញ្ញាត្តិនានាឱ្យមានសង្គតិភាព ជាមួយនឹងអនុក្រឹត្យនេះ និងស្នើសុំឱ្យឯកឧត្តម អស់លោក ចូលរួមមតិយោបល់កែសម្រួល សេចក្តីព្រាងអនុក្រឹត្យឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងល្អប្រសើរថែមទៀត។

អត្ថបទជាប់ទាក់ទង