ឯកឧត្ដម ជា វ៉ាន់ដេត បាន ផ្ដួចផ្ដើមបង្កើត និងដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ “ការអប់រំពីចម្ងាយ” ដើម្បីលើកកម្ពស់ការអប់រំ តាមបច្ចេកវិទ្យាឌីជីថល

បន្ទាប់ពីបានចូលមកដឹកនាំក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បាន ១ ខែ ឯកឧត្ដម ជា វ៉ាន់ដេត បានផ្តួចផ្តើម គំនិតអភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃសម្រាប់ “ការអប់រំពីចម្ងាយ” ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនឹងស្ថានការណ៍ដែលជំងឺឆ្លងកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ដែលបង្ខំឱ្យ សិស្សនិងនិស្សិត ទាំងអស់ ផ្អាកការសិក្សា ជាបណ្តោះអាសន្ន ហើយតម្រូវឱ្យពួកគាត់សិក្សា ពីចម្ងាយ ឬ តាម Online ជំនួសវិញ។ កម្មវិធី នេះត្រូវបានប្រកាសដាក់ឱ្យដំណើរការក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។កម្មវិធីទូរសព្ទឆ្លាតវៃនេះ អាចជួយដល់សិស្សានុសិស្ស ក្នុងការស្វែងរកមេរៀនដែលបានរៀបចំត្រឹមត្រូវ តាមកម្រិតថ្នាក់ និងបញ្ជីមេរៀននៃមុខវិជ្ជានី មួយ ៗបានយ៉ាងច្បាស់លាស់។ បន្ថែមលើនេះ លោកគ្រូ អ្នក គ្រូ និង ថ្នាក់ដឹកនាំសាលា អាចដកស្រង់បទពិសោធន៍បង្រៀនបន្ថែម ព្រមទាំងពិនិត្យតាមដានការសិក្សារបស់សិស្សម្នាក់ៗផងដែរ។ តាមរយៈកម្មវិធីនេះ យើងអាចកាត់បន្ថយគម្លាតឌីជីថល និងបង្កើនការប្រើប្រាស់មាតិកាឌីជីថលឱ្យកាន់តែទូលំទូលាយក្នុងព្រះរាជាណាចក្រកម្ពុជា។សិស្សានុសិស្ស និងសាធារណជនទាំងអស់អាចទាញយកកម្មវិធីទូរស័ព្ទដៃ App “ការអប់រំពីចម្ងាយ” លើប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមតំណភ្ជាប់ខាងក្រោម៖- Google Play៖ https://bit.ly/2EnVTf5– App Store៖ https://apple.co/30VPXlgដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងកាត់បន្ថយគម្លាតឌីជីថល ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានផ្តួចផ្តើមបង្កើត បណ្ណាល័យ អេឡិចត្រូនិក និង មាតិកា អប់រំ បែប ឌីជីថល ជាច្រើនទៀតផងដែរ។

អត្ថបទជាប់ទាក់ទង