សិក្ខាសាលាស្តីពី “ ការផ្តល់ធាតុចូលក្នុងការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនិងផែនការមេរដ្ឋាភិបាលឌីជីថល ”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី “ ការផ្តល់ធាតុចូលក្នុងការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនិងផែនការមេរដ្ឋាភិបាលឌីជីថល ” ក្រោមអធីបតីភាពឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងអ្នកជំនាញការនៃទីភ្នាក់ងារសង្គមព័ត៌មានជាតិ (National Information Society Agency – NIA) នៃសាធារណរដ្ឋកូរ៉េ ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយនិងបន្តវឌ្ឍនភាពទៅមុខ ក្នុងការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនិងផែនការមេរដ្ឋាភិបាលឌីជីថល ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

-រូបថតដោយ ពត សែមតារារដ្ឋ
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ