កិច្ចប្រជុំពិភាក្សាបន្ត លើការកែសម្រួលសេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តតាមរយៈសន្និសីទវីដេអូ លើការកែសម្រួលសេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារ រួមទាំងប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤។

សេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានរៀបចំឡើងដើម្បីកំណត់ អំពីបេសកកម្ម រចនាសម្ព័ន្ធ និងការៀបចំនិងប្រព្រឹត្តរបស់មន្ទីរ ក្នុងគោលបំណងរៀបចំមុខងារ ភារកិច្ច និងប្រតិភូកម្មអំណាចក្នុងការដឹកនាំ ការគ្រប់គ្រង ការតាមដាន ត្រួតពិនិត្យ និងការសម្របសម្រួលការងារលើវិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ នៅអង្គភាពថ្នាក់ក្រោមជាតិ ក្នុងគោលដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព៕

-ថតរូបដោយ ពត សែមតារារដ្ឋ

-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង