សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ” ជូនថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និយោជិតប្រៃសណីយ៍កម្ពុជា និង ទូរគមនាគមន៍កម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារបញ្ជ្រាបយេនឌ័រ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ” ជូនថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និយោជិតប្រៃសណីយ៍កម្ពុជា និង ទូរគមនាគមន៍កម្ពុជា ចំនួន ៤៦នាក់ ស្ត្រី ១៦នាក់។

សិក្ខាសាលានេះមានគោលបំណង ដើម្បីជំរុញឱ្យមានឥរិយាបថវិជ្ជមាន ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចទៅរួច ដល់ស្ត្រី ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បម្រើឱ្យជិវិតរស់នៅនិងក្នុងការងារប្រចាំថ្ងៃ ដោយផ្តោតលើប្រធានបទ៖

១. ផ្សព្វផ្សាយអនុសាសន៍១១ ចំណុច របស់ សម្តេចអគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន  និងអនុសាសន៍ ៦ចំណុចរបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  និងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
២. អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
៣. ការជំរុញសកម្មភាពស្ត្រីក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន

នៅក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទណយ បានមានមតិណែនាំដល់បងប្អូននារីទាំងអស់ថា គ្មានការងារណាដែលគ្មានឧបសគ្គ ហើយក៏គ្មានការងារណាដែលស្ត្រីធ្វើមិនបាននោះទេ ដូច្នេះយើងត្រូវមានភាពជឿជាក់ អត់ធ្មត់ ក្លាហាន និងមានជំនឿលើខ្លួនឯងដើម្បីសម្រេចនូវក្តីបំណង៕

អត្ថបទជាប់ទាក់ទង