ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចាត់ឱ្យទិញម៉ាសបន្ថែមចំនួន ២០០០០ បន្ទះ ចែកជូនមន្ត្រីរាជការគ្រប់រូបក្នុងក្រសួង

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុវត្តនូវវិធានការការពារ ដែលតម្រូវឱ្យមន្ត្រីរាជការ ពាក់ម៉ាស វាស់កម្តៅ និងបាញ់អាល់កុល ជារៀងរាល់ថ្ងៃធ្វើការ ដើម្បីចូលរួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ នៅក្នុងយុទ្ធនាការនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាត់ឱ្យទិញម៉ាសបន្ថែមចំនួន ២០០០០ បន្ទះទៀត សម្រាប់ចែកជូនមន្ត្រីរាជការគ្រប់រូបក្នុងក្រសួង ដែលក្នុងម្នាក់ៗទទួលបានម៉ាសចំនួន ២៥ បន្ទះ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានគ្រប់គ្នា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសសូមការពារខ្លួនដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ-១៩៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល