ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមបរិច្ចាកថវិកាសរុបចំនួន ៨០,០០០,០០០រៀល ជូនទៅក្រសួងសុខាភិបាល ដើម្បីបន្តការការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

នៅដើមឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩ បាននឹងកំពុងបន្តកើតមាននៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើង។ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល ៧ខែ ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល ៦ខែ ដើម្បីចូលរួមបរិច្ចាកជូនទៅក្រសួងសុខាភិបាល ក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ស្របជាមួយគ្នានេះ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានចូលរួមបរិច្ចាកថវិកាសរុបចំនួន ៨០,០០០,០០០រៀល ជូនទៅក្រសួងសុខាភិបាល ក្នុងការបន្ត ការការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ការចូលរួមនេះ គឺបង្ហាញឱ្យឃើញនូវសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល