ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលម៉ាស់ និងជែលលាងដៃពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឹកូវីដ-១៩

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួល អំណោយម៉ាសចំនួន ២ ម៉ឺន បន្ទះ និងជែលលាងដៃចំនួន ៤០ដប ពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។ បន្ថែមលើអំណោយខាងលើ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ឱ្យទិញម៉ាស់ចំនួន ១ ម៉ឺនបន្ទះ សម្រាប់ចែកបន្ថែមជូនថ្នាក់ដឹកនាំ មន្ត្រីរាជការនៅទីស្ដីការក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងមន្ទីប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង ២៤ ផងដែរ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុវត្តនូវវិធានការ ៣ ការពារ និង៣កុំ ព្រមទាំង ស្កេន QR Code ជារៀងរាល់ថ្ងៃធ្វើការ ដើម្បីចូលរួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

-ថតរូបដោយ ពត សែមតារារដ្ឋ
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង