ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា តាមរយៈប្រព័ន្ធអនឡាញ(Zoom) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ឧកញ៉ា លោក លោកស្រី ជាអនុប្រធាន សមាជិកសមាគមនអ្នកអភិវឌ្ឍន៍លំនៅឋាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រមាណ ៧០នាក់។

អង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈមរបស់អតិថិជន និងម្ចាស់បុរី។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានឯកភាពគ្នាបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។ គួរបញ្ជាក់ជូនថា សេវាទូរគមនាគមន៍ បានក្លាយជាសេវាសាធារណៈយុទ្ធសាស្រ្តចាំបាច់ ដូចគ្នានឹងទឹកស្អាត ឬអគ្គិសនីផងដែរ។

អត្ថបទជាប់ទាក់ទង