សិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីការចែករំលែកព័ត៌មាននិងចំណេះដឹងផ្នែកបច្ចេកវិទ្យា Distributed Technology និង Blockchain តាមរយៈប្រព័ន្ធអនឡាញ

រាជធានីភ្នំពេញ៖ តាមរយៈការចុះអនុស្សរណៈយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាននិងចំណេះដឹងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ កន្លងមក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីការចែករំលែកព័ត៌មាននិងចំណេះដឹងផ្នែកបច្ចេកវិទ្យា Distributed Technology និង Blockchain តាមរយៈប្រព័ន្ធអនឡាញ Zoom ។ សិក្ខាសាលានេះបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរ ប្រមាណ ៧៧នាក់។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង បណ្តុះបណ្តាលចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការជួយពង្រឹងសមត្ថភាព និងចំណេះដឹងជាមូលដ្ឋាននៅក្នុងបច្ចេកវិទ្យា Distributed Technology និង Blockchain ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននៃបច្ចេកវិទ្យា។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល