ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដឹកនាំដោយ លោក សៀង សុបញ្ញា ប្រធាន YEAC តាមប្រព័ន្ធសន្និសីទវីដេអូ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយសមាជិក សមាជិកា នៃ YEAC សរុបប្រមាណ ៤៥នាក់។

ជំនួបពិភាក្សានេះ មានគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា ប្រកបដោយនិរន្តរភាព និងសមត្ថភាពប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្ត្រី សន្យានឹងផ្តល់មូលនិធិគាំទ្រ ១០ ម៉ឺនដុល្លារ ប្រសិនបើ YEAC មានគម្រោងល្អៗដើម្បីសម្រេចគោលដៅខាងលើ។

អត្ថបទជាប់ទាក់ទង