ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី សូមបានទៅកាន់សោយសុខក្នុងសុគតិភពជាកុំបីឃ្លៀងឃ្លាតឡើយ៕