ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ស្តីពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល
![](https://asset.cambodia.gov.kh/mptc/2021/07/image26%E1%9E%9F-Copy.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/244A5244-1024x683.jpg)
រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលជាមួយក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងឯកឧត្តម Jeon Hae-cheol រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខកូរ៉េ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។
អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីដំណើរការមជ្ឈមណ្ឌលរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងការផ្ទេរនូវបច្ចេកវិទ្យា ក្រោមជំនួយឥតសំណងនៃសាធារណរដ្ឋកូរ៉េ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថាមជ្ឈមណ្ឌលនេះនឹងបម្រើជាថ្នាលសម្រាប់រាជរដ្ឋាភិបាលកម្ពុជាកំណត់ទិសដៅកាន់តែច្បាស់សម្រាប់បរិវត្តកម្មឌីជីថល និងសម្រេចនូវគោលដៅក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
![](https://asset.cambodia.gov.kh/mptc/media/2021/07/244A5265-1024x683.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/image26ស-1024x554.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/244A5247-1024x683.jpg)