ទីកន្លែងមកទទួលឧបករណ៍តេស្ដរហ័ស៖ មណ្ឌលផ្តល់សេវាសាធារណៈ ជាន់ផ្ទាល់ដី អគារ “ក” នៃទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ដើម្បីពន្លឿន និងសម្រួលដល់ការមកទទួលយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្ថែមពេលវេលាធ្វើការងារនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលបានដាក់បញ្ជាទិញ និងទទួលការបញ្ជាក់រួចរាល់ សូមអញ្ជើញមកទទួលយកឧបករណ៍តេស្ដរហ័សតាមពេលវេលាកំណត់ខាងលើ ឬពេលវេលាកំណត់ដោយមន្ត្រីទទួលបន្ទុក។

ក្រសួងសូមការយោគយល់អធ្យាស្រ័យពីបងប្អូន ដែលមានតម្រូវប្រើជាលក្ខណៈគ្រួសារមិនទាន់អាចដោះស្រាយជូនបានពេញលេញ ព្រោះជាគោលការណ៍ក្រសួងផ្តល់អាទិភាពជូនស្ថាប័នដែលមានបុគ្គលិកច្រើន ហើយកំពុងប្រឈមនឹងហានិភ័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 123 / 067 818 782 / 017 848 108 / 077 867 957 នៅរៀងរាល់ម៉ោងធ្វើការ ឬដាក់សំណើសុំបញ្ជាទិញតាមរយៈតំណភ្ជាប់ https://mptc.gov.kh/rt/

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”