កុមារកម្ពុជាទទួលបានមេដាយប្រាក់ក្នុងការប្រកួតប្រជែងកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១ (ASEAN CYBERKIDS CAMP 2021)

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១ (ASEAN CYBERKIDS CAMP 2021) តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម កែវ សុទ្ធិ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងចូលរួមពីគ្រូបង្វឹក និងកុមារនៃបណ្តាប្រទេសសមាជិកអាស៊ាន។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កុមារអាស៊ាន ដែលមានអាយុមិនលើសពី១២ឆ្នាំ ក្នុងការធ្វើការជាក្រុម ការវិភាគលើបញ្ហានិងស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការប្រកួតប្រជែងក្នុងការសរសេរកូដកម្មវិធីគំនូរជីវចលជាដើម។ ជាលទ្ធផលនៃការប្រកួតប្រជែង ប្រទេសកម្ពុជាដែលមាន កុមារា ជិន មុនីរាជ មកពីបឋមសិក្សានរោត្តម និងកុមារី រស់ អេនចល់ឡា មកពីបឋមសិក្សាដង្កោ ទទួលបានមេដាយប្រាក់។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ