សិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា»

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសមាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូ(Zoom)។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹកតទៅ។ ជាមួយគ្នានេះដែរ នឹងមានការផ្សាយផ្ទាល់លើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

ដើម្បីចូលរួមស្តាប់ និងពិភាក្សាផ្តល់មតិយោបល់ពាក់ព័ន្ធនឹងសិក្ខាសាលាអនឡាញនេះ សូមអញ្ជើញចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/3k3GNMQ ឱ្យបានទាន់ពេលវេលា។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ