សិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា»
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសមាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូ(Zoom)។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹកតទៅ។ ជាមួយគ្នានេះដែរ នឹងមានការផ្សាយផ្ទាល់លើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
ដើម្បីចូលរួមស្តាប់ និងពិភាក្សាផ្តល់មតិយោបល់ពាក់ព័ន្ធនឹងសិក្ខាសាលាអនឡាញនេះ សូមអញ្ជើញចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/3k3GNMQ ឱ្យបានទាន់ពេលវេលា។