ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយសមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយសមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីលោក លី តាយសេង ប្រធានសមាគមប្រតិបត្តិករទូរគមនាគមន៍ អនុប្រធាន សមាជិក សមាជិកា ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុនទូរសព្ទចល័តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាកិច្ចប្រជុំនៅថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់ពីវឌ្ឍនភាពរបស់វិស័យ និងរកដំណោះស្រាយលើបញ្ហាប្រឈមដូចជាការពង្រឹងគុណភាពសេវា, ផែនការវិនិយោគ ការបំពេញកាតព្វកិច្ចបង់ចំណូលបែងចែក និងពង្រឹងការកំណត់អត្តសញ្ញាណអ្នកទិញស៊ីមកាត ស្របតាមសារាចរអន្តរក្រសួងលេខ ០០១។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំកិច្ចប្រជុំជាមួយសមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា រៀងរាល់បីខែម្តង យ៉ាងតិច ដេីម្បីអាចបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អត្ថបទជាប់ទាក់ទង