ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
![](https://asset.cambodia.gov.kh/mptc/2022/05/7.jpg)
![](https://asset.cambodia.gov.kh/mptc/media/1-1024x683.jpg)
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ឯកឧត្តម ហ៊ុន ណេង ដែលជាការបាត់បង់ឥស្សរជននយោបាយដ៏ឆ្នើមរបស់ជាតិ។
យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញណក្ខន្ធរបស់ឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
![](https://asset.cambodia.gov.kh/mptc/media/2-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/3-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/2022/07/iCWC16AX-4-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/5-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/6-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/7-scaled.jpg)