ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធភាពនៃការបង្កើតសួនបច្ចេកវិទ្យាឌីជីថល»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធភាពនៃការបង្កើតសួនបច្ចេកវិទ្យាឌីជីថល» តាមប្រព័ន្ធវីដេអូនៃសន្និសីទ (Zoom) ដោយមានការចូលរួមពី ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យា​ឌីជីថល​ ក្នុងនិងក្រៅប្រទេស សរុបប្រមាណ ១០០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូល និងបទពិសោធន៍នានា ពីវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស សម្រាប់រៀបចំផែនការមេ និងឈានទៅដល់ការបង្កើតសួនបច្ចេកវិទ្យាឌីជីថលដំបូងនៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាក្រសួងទទួលបន្ទុកលើវិស័យឌីជីថល កំពុងសិក្សាអំពីលទ្ធភាពនៃការបង្កើតសួនបច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យឌីជីថល ជួយជំរុញការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឱ្យទទួលបានជោគជ័យក្នុងរយៈពេលដ៏ឆាប់ខាងមុខ។ តាមរយៈបទពិសោធន៍នៅបរទេស ការកសាងសួនឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ពិតជាបានចូលរួមលើកស្ទួយក្នុងការអភិវឌ្ឍវិស័យឌីជីថលឱ្យមានការរីកចម្រើនមួយកម្រិតទៀត ជាពិសេសទាក់ទាញការវិនិយោគ​ និងធនធានមនុស្សពូកែៗមកកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”