ពិធីប្រកាសប្រគល់ភារកិច្ចប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ច លោកស្រី ឡុញ ពិសា ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង ជំនួសលោក ចាន់ ផល ដែលបានចូលនិវត្តន៍។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម ផាន់ ចាន់តារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីរាជការនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងមន្ត្រីរាជការនៃបណ្តាមន្ទីរ-អង្គភាព ជុំវិញខេត្ត។

សូមជម្រាបជូនថា កន្លងមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានស្រ្តីជាប្រធានមន្ទីរចំនួន៤រូបរួចមកហើយ គឺនៅខេត្តប៉ៃលិន ឧត្តរមានជ័យ ស្ទឹងត្រែង រតនៈគិរី ហើយពេលនេះថែមបានស្ត្រីមួយរូបទៀត សរុបទាំងអស់មានស្ត្រីដឹកនាំមន្ទីរ ប.ទ. ប្រាំរូបក្នុងចំណោមមន្ទីរ ប.ទ. ទាំង២៤ខេត្ត។

អត្ថបទជាប់ទាក់ទង