CamSA22-22: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco
១.ព័ត៌មានទូទៅ
ក្រុមហ៊ុន Cisco បានចេញសេចក្តីណែនាំសន្តិសុខបន្ទាន់មួយអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ក្នុងផលិតផលរបស់ខ្លួន។ ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2022-20780: នៅក្នុងកម្មវិធី Cisco Enterprise NFV Infrastructure Software ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ (guest user) បញ្ចូលនៅព័ត៌មាន ឬផ្ទេរឯកសារ ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចផ្ញើការហៅ API ទៅម៉ាស៊ីន NFVIS host ដែលរងគ្រោះបានដោយជោគជ័យ។
២. ផលិតផលដែលរងផលប៉ះពាល់
- Cisco Enterprise NFVIS
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការ ដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។
៥. ឯកសារពាក់ព័ន្ធ