ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “ La French Tech Asia Pacific Gathering ” និងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “ La French Tech Asia Pacific Gathering ” និងពិធីចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិកសិក្សារបស់ CADT ក្រុមហ៊ុន និងអង្គការដៃគូនានា ប្រមាណ ៣៥០ នាក់។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាពិសេសដើម្បីជួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅអឺរ៉ុបនិងកម្ពុជា ក្នុងការផ្តល់សេវាកម្មជាជំនួយ លើការពង្រឹងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេស។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបើកកម្មវិធី “ La French Tech Asia Pacific Gathering ” ដែលកម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់ឧស្សាហកម្មដោយជំរុញឱ្យមានការអនុម័តលើបច្ចេកវិទ្យា ការសម្របសម្រួលកម្មសិក្សា និងការផ្តល់ការយល់ដឹងអំពីសេដ្ឋកិច្ចឌីជីថលដល់វិស័យឯកជន ជាមួយសហគមន៍បច្ចេកវិទ្យា និងសហគមន៍ធុរកិច្ចថ្មីនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១