CamSA22-25: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco
១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Cisco បានចេញសេចក្តីណែនាំសន្តិសុខបន្ទាន់មួយអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនក្នុងផលិតផលរបស់ខ្លួន។ ចំណុចខ្សោយទាំងនេះ ត្រូវបានត្រួតពិនិត្យឃើញថាមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត និងទាមទារឱ្យមានវិធានការជាបន្ទាន់ ដែលមានដូចជា៖
- – CVE-2022-20798: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco ESA, Cisco Secure Email និង Web Manager ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅក្នុង (LDAP) ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- – CVE-2022-20825: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco Small Business ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាននៅក្នុង HTTP packets ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- – CVE-2022-20664: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco Email Security Appliance, Cisco Secure Email និង Web Manager ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
២. ផលិតផលប៉ះពាល់
- – Cisco AsyncOS Software.
- – RV110W Wireless-N VPN Firewall
- – RV130 VPN Router
- – RV130W Wireless-N Multifunction VPN Router
- – RV215W Wireless-N VPN Router
- – LDAP
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការ ដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/uscert/ncas/current-activity/2022/06/16/cisco-releases-security-updates- multiple-products
- – https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-sma-esa-auth-bypass-66kEcxQD
- – https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-sb-rv-overflow-s2r82P9v
- – https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-esasma-info-dsc-Q9tLuOvM