CamSA22-27: ចំណុចខ្សោយធ្ងន់ធ្ងរខ្លាំងមាននៅក្នុងកម្មវិធី Google Chrome

. ព័ត៌មានទូទៅ

ក្រុមហ៊ុន ​Google​ បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) ​មាន​នៅ​ក្នុង​កម្មវិធី​ Google​ Chrome មានកម្រិត​ធ្ងន់ធ្ងរ​ខ្លាំង។

. ផលិតផលដែលរងផលប៉ះពាល់

កម្មវិធី Google Chrome ដែលមានកំណែទាបជាង 102.0.5005.115 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window, Mac និង Linux។

៣. ផលវិបាក

ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ និងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុង។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់ទៅកាន់កម្មវិធីដែលមានកំណែ 102.0.5005.115 តាមតែអាចធ្វើទៅបាន។

. ឯកសារពាក់ព័ន្ធ

  • –      https://www.cisa.gov/uscert/ncas/current-activity/2022/05/11/google-releases-security-updates-chrome
  • –      https://chromereleases.googleblog.com/2022/05/stable-channel-update-for-desktop_10.html

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)