ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចាត់ក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី​ ប៉េង​ ហួត​ និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម​ជាប​ សត្ថារតន៍​ រដ្ឋលេខាធិការប្រចាំការ​ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងនិយ័តករទូរគមនាគមន៍កម្ពុជា​ ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង​ ហួត​ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ថែមលេីការងារបច្ចេកទេសដែលអ្នកជំនាញបានប្រេីឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់​ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួលនៃគុណភាពសេវាទូរសព្ទបន្ទាប់ពីបានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន​ ១៣បង្គោល​ ព្រមទាំងចាត់មន្ត្រី​ ៩៥រូប​ ដេីរសម្ភាសន៍ប្រជាពលរដ្ឋតាមផ្ទះនៅគ្រប់គម្រោង​ សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមការចង្អុលបង្ហាញរបស់ ឯកឧត្តម​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

នាឱកាសនោះដែរ ក្រុមហ៊ុន​ បុរី​ ប៉េង​ ហួត​ ក៏បាន សហការបញ្ជូនបុគ្គលិកទទួលបន្ទុកតាមគម្រោងនីមួយៗ​របស់ខ្លួនសម្របសម្រួលការចុះសម្ភាសន៍តាមផ្ទះក្នុងសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ​ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយនៅតាមបុរីនានាផងដែរ។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ