ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាត់ក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ
![](https://asset.cambodia.gov.kh/mptc/2022/07/20220731090603_IMG_5092.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731090603_IMG_5092-1024x683.jpg)
រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ថែមលេីការងារបច្ចេកទេសដែលអ្នកជំនាញបានប្រេីឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួលនៃគុណភាពសេវាទូរសព្ទបន្ទាប់ពីបានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១៣បង្គោល ព្រមទាំងចាត់មន្ត្រី ៩៥រូប ដេីរសម្ភាសន៍ប្រជាពលរដ្ឋតាមផ្ទះនៅគ្រប់គម្រោង សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
នាឱកាសនោះដែរ ក្រុមហ៊ុន បុរី ប៉េង ហួត ក៏បាន សហការបញ្ជូនបុគ្គលិកទទួលបន្ទុកតាមគម្រោងនីមួយៗរបស់ខ្លួនសម្របសម្រួលការចុះសម្ភាសន៍តាមផ្ទះក្នុងសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយនៅតាមបុរីនានាផងដែរ។
![](https://asset.cambodia.gov.kh/mptc/media/20220731090657_IMG_5097.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731090758_IMG_5101.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731091027_IMG_51022.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731091626_IMG_5119.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731092623_IMG_5124.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731093922_IMG_5129.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731100301_IMG_5163.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731101406_IMG_5175.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731105053_IMG_5193.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731111046_IMG_5221.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731112124_IMG_5236.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731112527_IMG_5241.jpg)
![](https://asset.cambodia.gov.kh/mptc/media/20220731114112_IMG_5259.jpg)