ការផ្ទៀងផ្ទាត់ពហុកត្តា (MFA)

តើការផ្ទៀងផ្ទាត់ពហុកត្តាគឺជាអ្វី?

ការផ្ទៀងផ្ទាត់ពហុកត្តា (MFA) គឺជាការផ្ទៀងផ្ទាត់ពីរ ឬច្រើនដែលអាចការពារសុវត្ថិភាពគណនីពីការគំរាមកំហែងតាមអ៊ីនធឺណិតបាន។ ការផ្ទៀងផ្ទាត់ពហុកត្តា MFA តម្រូវឱ្យអ្នកធ្វើការផ្ទៀងផ្ទាត់ពីរ ឬច្រើន មុនពេលផ្តល់សិទ្ធិចូលប្រើគណនី។ អ្វីដែលអ្នកត្រូវដឹងមានដូចជា៖ (ឧ. លេខសម្ងាត់ ពាក្យសម្ងាត់ ឬឃ្លាសម្ងាត់) អ្វីដែលអ្នកត្រូវមានដូចជា៖ (ឧ. កាតឆ្លាតវៃ physical token កម្មវិធីផ្ទៀងផ្ទាត់ សារ SMS ឬអ៊ីមែល) អ្វីដែលត្រូវសម្គាល់ថាជាអ្នកមានដូចជា (ឧ. ស្នាមម្រាមដៃ ការសម្គាល់មុខ ឬស្កែនក្រយ៉ៅភ្នែក) ការផ្ទៀងផ្ទាត់ពហុកត្តា MFA មានការលំបាកសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតធ្វើការបំបែក ទាមទារពេលវេលាបន្ថែម ការខិតខំប្រឹងប្រែង និងធនធានដើម្បីទទួលបានសិទ្ធិចូលដំណើរការដំបូងទៅកាន់គណនីរបស់អ្នក ដោយបន្ថែមស្រទាប់ការផ្ទៀងផ្ទាត់បន្ថែមទៀត។ ការផ្ទៀងផ្ទាត់ពីកត្តា Two-factor authentication (2FA) គឺជាប្រភេទការផ្ទៀងផ្ទាត់ពហុកត្តា MFA ដែលតម្រូវឱ្យមានការផ្ទៀងផ្ទាត់ពីរផ្សេងគ្នា។

តើអ្នកអាចដំណើរការផ្ទៀងផ្ទាត់ពីកត្តា 2FA ដើម្បីការពារគណនីរបស់អ្នកដោយវិធីណា?

អ្នកគួរតែដំណើរការផ្ទៀងផ្ទាត់ពីកត្តា 2FA ឥឡូវនេះ ដោយចាប់ផ្តើមជាមួយគណនីសំខាន់ៗរបស់អ្នក៖ គណនីធនាគារ និងហិរញ្ញវត្ថុ អនឡាញទាំងអស់ (ឧ. ធនាគាររបស់អ្នក, PayPal) គណនីអ៊ីមែលទាំងអស់ (ឧ. Gmail, Outlook, Hotmail, Yahoo!) ប្រសិនបើអ្នកមានគណនីអ៊ីមែលច្រើន សូមផ្តល់អាទិភាពទៅលើគណនីណាដែលភ្ជាប់ទៅកាន់សេវាកម្មធនាគារអនឡាញ ឬសេវាកម្មសំខាន់ៗផ្សេងទៀត។ ការប្រើប្រាស់ការផ្ទៀងផ្ទាត់ពីកត្តា 2FA មានភាពខុសគ្នាអាស្រ័យទៅលើគណនី កម្មវិធី និងឧបករណ៍។

អត្ថបទជាប់ទាក់ទង