ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

សេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ត្រូវបានរៀបចំឡើងដោយស្របតាមការកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល​ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលបានចាត់ទុកសន្តិសុខសាយប័រជាកិច្ចការអាទិភាពគាំទ្រ ជំរុញការអភិវឌ្ឍ និងការពារហានិភ័យក្នុងវិស័យឌីជីថល។ សេចក្ដីព្រាងច្បាប់នេះកំណត់អំពីគោលការណ៍​ វិធាន​ និងយន្តការគ្រប់គ្រង​ និងថែរក្សា​សន្តិសុខសាយប័រនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ស្របតាមនិន្នាការតំបន់និងសកលលោក។ បន្ទាប់ពីរៀបចំអស់រយ:ពេលជាងមួយឆ្នាំនេះសម្រេចបានសេចក្ដីព្រាងបឋម​ ហេីយជំហ៊ានបន្តនឹងដាក់ចូលក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនិងអន្តរក្រសួង។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១