អបអរសាទរ! ក្រុមកម្ពុជាតំណាងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឈ្នះការប្រកួតជុំទី១ ត្រៀមបន្តទៅវគ្គបន្ទាប់ នៃការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមកម្ពុជាយើង ដែលមាននិស្សិតឆ្នើមមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​ (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាង បានចូលរួមការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon ឆ្នាំ២០២២ ជាមួយបណ្តាប្រទេសចំនួន ១២ ផ្សេងទៀត ដែលតំណាងដោយសាកលវិទ្យាល័យល្បីៗរបស់ខ្លួន។

នៅក្នុងការប្រកួតក្នុងជុំទី១ ក្រុមកម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានយកឈ្នះលើក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៦៥ ទល់នឹង ៤៥ ហើយបន្តយកឈ្នះលើក្រុមហ្វីជីក្នុងលទ្ធផល ៦៥ ទល់នឹង ២៥។ លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដែលនឹងធ្វើឡើងបន្ទាប់ពីជុំទី១ ត្រូវបានបញ្ចប់។ ចំពោះ លោកអ្នកដែលចង់ទស្សនាការប្រកួតនេះដោយផ្ទាល់លើ Online សូមចូលទៅកាន់ https://youtu.be/wttdU6ItDhI

គូសបញ្ជាក់ផងដែរថា ក្រុមរ៉ូបូត CADT 01 មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ កាលពីថ្ងៃទី២៦ មិថុនា ២០២២ ដែលធ្វើឱ្យពួកគាត់មានឱកាសចូលរួមការប្រកួតតំណាងឱ្យកម្ពុជា នាពេលនេះ។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”