ឯកឧត្តមរដ្ឋមន្រ្ដី ជា វ៉ាន់ដេត បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមដាំដើមឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស នៅតំបន់ភ្នំតាម៉ៅ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមដាំដើមឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការនៅ តំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលមានកម្លាំងអង្គរក្សប្រមាណ១២០០ នាក់ និងគ្រឿងចក្រ ជាង១០០គ្រឿង ឈួសឆាយឫសឈើ មែកឈើ និងដាំដើមឈើ ដាំបង្គោលរបងការពារសត្វ ពិសេសនោះគឺកំពុងជីកអាងស្តុកទឹកសម្រាប់ស្រោចស្រប់ កូនឈើ នៅរដូវប្រាំង តបតាមបទបញ្ជាដ៌ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង ក៏បានអញ្ជើញ ដាំកូនឈើប្រណិត នៅក្នុងតំបន់ភ្នំតាម៉ៅនេះផងដែរ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ស្របតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២។

អត្ថបទជាប់ទាក់ទង