ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 នៅប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ដែលបានរៀបចំឡើងនៅក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម Johnny Gerard Plate រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍និងបចេ្ចកវិទ្យាព័ត៌មាន នៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ឆ្នាំ២០២២នេះ បានជួបពិភាក្សា និងរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងនាមដែលប្រទេសកម្ពុជា ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ ស្តីពីលទ្ធផលកិច្ចពិភាក្សាលើសេចក្តីថ្លែងការណ៌នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ដែលមានខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ (១) ការតភ្ជាប់ (Connectivity) (២) អក្ខរកម្ម និងជំនាញឌីជីថល (Digital Skill and Literacy) និង (៣) លំហូរទិន្នន័យ (Data Flow)។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានជួបពិភាក្សាការងារក្នុងក្របខណ្ឌទ្វេភាគីជាមួយប្រទេសជប៉ុន សិង្ហបុរី និង UNESCAP។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងអំណរគុណនិងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំរបស់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៦០គ្រឿង ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា