ឯកឧត្តម ជា មានិត និង ឯកឧត្តម លីវ សុផាណារិទ្ធិ បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល នៅខេត្តកែប

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងស្របតាមយន្ដការរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួង ជាមួយនឹងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុងខេត្តកែប។

ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់និងកំណត់ទីតាំងសម្រាប់តម្លើងអង់តែនទូរសព្ទនៅទីតាំងចំនួន ៣ នៅក្នុងខេត្តកែបរួមមាន ១.តំបន់សហគមន៍ទេសចរណ៍កោះទន្សោយ ២.ឧទ្យានជាតិកែប និង ៣.តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ