CamSA22-36: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខបន្ទាន់មួយ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង ​(ចំណុចខ្សោយ) ជាច្រើនក្នុងផលិតផលរបស់ខ្លួន។ ចំណុចខ្សោយទាំងនេះត្រូវបានត្រួតពិនិត្យឃើញថាមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត និង​ទាម​ទារ​ឱ្យ​មាន​វិធាន​ការ​ជា​បន្ទាន់​ ដែលមានដូចជា៖

  • CVE-2022-20696: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco SD-WAN vManage Software ដោយសារតែកម្មវិធីមានកំហុសឆ្គង​នៅក្នុងប្រព័ន្ធ server container ports ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចចូលប្រើប្រាស់ VPN0 logical network និងអាចធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2022-28199: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco NVIDIA Data Plane ដោយសារតែកម្មវិធីមានកំហុសឆ្គង​នៅក្នុងប្រព័ន្ធ Cisco Bug Search Tool ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ

២. ផលិតផលប៉ះពាល់

  • –    IOS XE SD-WAN Software
  • –    SD-WAN vBond Orchestrator Software
  • –    SD-WAN vEdge Cloud Routers
  • –    SD-WAN vEdge Cloud Routers
  • –   SD-WAN vEdge Routers
  • –   SD-WAN vSmart Controller Software
  • –   Cisco Catalyst 8000V Edge Software
  • –   Adaptive Security Virtual Appliance (ASAv)
  • –   Secure Firewall Threat Defense Virtual (formerly FTDv

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការ ដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យ។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

៥. ឯកសារពាក់ព័ន្ធ

  • – https://www.cisa.gov/uscert/ncas/current-activity/2022/09/08/cisco-releases-security-updates-multiple-products

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)