CamSA22-37: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន Apple

១. ព័ត៌មានទូទៅ       

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែកញ្ញា ឆ្នាំ២០២២ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

២. ផលិតផលដែលរងផលប៉ះពាល់

  • –  Safari 15.6
  • –  iOS 15.6.1
  • –  macOS Monterey 12.5
  • –  macOS Big Sur 11.6.8
  • –  iPadOS 15.6.1

៣. ផលវិបាក

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។ កម្មវិធីនេះអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកប្រើប្រាស់កម្មវិធី

  • –  Safari 15.6 អាចធ្វើការអាប់ដេតទៅ Safari 16 បាននៅលើឧបករណ៍macOS Big Sur and macOS Monterey
  • –  iOS 15.6.1 អាចធ្វើការអាប់ដេតទៅកំណែ iOS 16 បាននៅលើឧបករណ៍  iPhone 8 ឡើងទៅ
  • –  macOS Monterey 12.5 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 12.6 នៅលើឧបករណ៍ macOS Monterey
  • –  macOS Big Sur 11.6.8 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 11.7 នៅលើឧបករណ៍ macOS Monterey
  • –  iOS 15.6.1 and iPadOS 15.6.1 អាចធ្វើការអាប់ដេតទៅកំណែ iOS 15.7 and iPadOS 15.7 នៅលើឧបករណ៍ iPhone 6s ឡើងទៅ, iPad Pro (គ្រប់ម៉ូដែល), iPad Air 2, iPad ជំនាន់ទី៥, iPad mini 4 និង iPod touch ជំនាន់ទី៧

៥. ឯកសារពាក់ព័ន្ធ

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)