ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ដើម្បីរក្សាឃ្លាសម្ងាត់របស់អ្នកឱ្យមានសុវត្ថិភាព

តើអ្នកអាចរក្សាឃ្លាសម្ងាត់ដែលបានកំណត់សម្រាប់គណនីរបស់អ្នកដោយវិធីណា?

អ្នកទាំងអស់គ្នាប្រហែលជួ​បបញ្ហាក្នុងការរក្សាឃ្លាសម្ងាត់នីមួយៗដែលអ្នកកំពុងប្រើសម្រាប់គណនីរបស់អ្នកមែនទេ? អ្នកប្រើប្រាស់ជាច្រើនប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលអាចរក្សាទុកឃ្លាសម្ងាត់របស់ពួកគេដោយសុវត្ថិភាព។ អ្នកអាចជ្រើសរើសកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីរក្សាឃ្លាសម្ងាត់របស់អ្នកអោយមាន​​សុវត្ថិភាពជាជាងកត់ត្រានៅក្នុងសៀវភៅពាក្យសម្ងាត់។ អ្នកអាចប្រើវិធីសាស្ត្រអ្វីក៏បានក្នុងការរក្សាទុកឃ្លាសម្ងាត់របស់អ្នកតែអ្នកត្រូវប្រាកដថាវិធីសាស្រ្តនោះមានសុវត្ថិភាព ។

តើខ្ញុំអាចប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីរក្សាទុកឃ្លាសម្ងាត់របស់ខ្ញុំដោយវិធីណា?

ត្រូវប្រាកដថាអ្នកប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលមានប្រភពច្បាស់លាស់អាចទុកចិត្តបាន និង ពេញនិយម។ បើកដំណើរការមុខងារផ្ទៀងផ្ទាត់ពហុកត្តា (MFA) នៅលើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ដើម្បីការពារឃ្លាសម្ងាត់របស់អ្នកអោយមានសុវត្ថិភាព។ ប្រសិនបើការផ្ទៀងផ្ទាត់ពហុកត្តា (MFA) មិនអាចប្រើបានទេ សូមប្រាកដថាពាក្យសម្ងាត់របស់អ្នកគឺជាពាក្យសម្ងាត់ដែលខ្លាំងបំផុត។ អ្នកគួរប្រើប្រាស់ ឃ្លាសម្ងាត់ខ្លាំង និងមានតែមួយគត់ រក្សាទុកពាក្យសម្ងាត់របស់អ្នកឱ្យបានល្អ ហើយកុំប្រើវាឡើងវិញនៅលើគណនីផ្សេងៗទៀត។

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)