អភិវឌ្ឍការគិតរបស់អ្នកអំពីសុវត្ថិភាពតាមអ៊ីនធឺណិត

សុវត្ថិភាពផ្ទាល់ខ្លួនតាមអ៊ីនធឺណិត មិនត្រឹមតែជាការផ្លាស់ប្តូរការកំណត់ប្រព័ន្ធសុវត្ថិភាពក្នុងឧបករណ៍ឌីជីថលរបស់អ្នកទេ ប៉ុន្តែអ្នកត្រូវផ្លាស់ប្តូរទាំងការគិត និងអាកប្បកិរិយារបស់អ្នកផងដែរ។

ប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត

ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់អ៊ីមែល សារ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬការហៅទូរស័ព្ទ ដើម្បីព្យាយាមបោកប្រាស់ដល់ជនរងគ្រោះ។ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត អាចបន្លំខ្លួនជាបុគ្គល ឬស្ថាប័ន ដែលអ្នកគិតថាអ្នកស្គាល់ ឬគិតថាអ្នកអាចទុកចិត្តបាន ហើយពួកគេអាចប្រើប្រាស់ សារ និងការហៅទូរសព្ទដើម្បីអោយអ្នកធ្វើសកម្មភាពមួយចំនួនដូចជា៖

  • បង្ហាញព័ត៌មានលម្អិតគណនីធនាគារ ពាក្យសម្ងាត់ និងលេខកាតឥណទាន
  • ផ្តល់សិទ្ធិចូលប្រើប្រាស់កុំព្យូទ័ររបស់អ្នកពីចម្ងាយ
  • បើកឯកសារភ្ជាប់ ដែលអាចផ្ទុកមេរោគ
  • ផ្ញើប្រាក់ឬកាតអំណោយ
  • សារបោកប្រាស់ទាំងនោះអាចត្រូវបានផ្ញើទៅកាន់មនុស្សរាប់ពាន់នាក់ ឬអាចកំណត់គោលដៅទៅបុគ្គលជាក់លាក់មួយ។

តើអ្នកអាចសម្គាល់សារបោកប្រាស់ដោយវិធីណា?

សារបោកប្រាស់មានការពិបាកក្នុងការកំណត់ថាតើសារនោះជាសារបោកប្រាស់ ឬសារពិតប្រាកដ៏ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតតែងតែប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីបោកបញ្ឆោតអ្នកតាមរយៈសារបោកប្រាស់ ដែលមានទម្រង់ដូចជា៖

  • អាជ្ញាធរ៖ សារដែលបានអះអាងថាខ្លួនជាបុគ្គលិកធនាគារ ឬក្រុមហ៊ុនផ្តល់សេវាកម្មជូនអ្នក
  • បន្ទាន់៖ សារដែលរៀបរាប់ថាអ្នកមានបញ្ហា ឬថាអ្នកមានពេលវេលាកំណត់ក្នុងការឆ្លើយតប ឬបង់ប្រាក់
  • អារម្មណ៍៖ សារ​នោះ​ធ្វើ​ឱ្យ​អ្នក​ភ័យ​ស្លន់ស្លោ អស់​សង្ឃឹម ឬ​ចង់​ដឹង
  • ការខ្វះខាត៖ សារដែលផ្តល់អំណោយអ្វីមួយ ឬសន្យាធ្វើអ្វីមួយ និងកិច្ចព្រមព្រៀងល្អៗ
  • ព្រឹត្តិការណ៍​បច្ចុប្បន្ន៖ សារ​អំពី​ព័ត៌មាន​បច្ចុប្បន្ន ឬ​ព្រឹត្តិការណ៍​ធំ

តើអ្នកគួរធ្វើដូចម្តេចប្រសិនបើអ្នកទទួលបានសារបោកប្រាស់?

ប្រសិនបើអ្នកទទួលបានសារបោកប្រាស់ ឬការហៅទូរសព្ទ អ្នកគួរតែកុំអើពើ អ្នកអាចលុប ឬរាយការណ៍ទៅកាន់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅលើទំព័រហ្វេសប៊ុក អ៊ីមែល incident@camcert.gov.kh និងតាមរយៈលេខទូរសព្ទ(+855) 23 722 391។ ប្រសិនបើអ្នកជាជនរងគ្រោះ ហើយគិតថាគណនីធនាគារ កាតឥនទានរបស់អ្នកមានហានិភ័យ សូមទាក់ទងទៅស្ថាប័ន ធានាគារ របស់អ្នកជាបន្ទាន់ខាងធានាគារអាចបិទគណនីរបស់អ្នក ឬអាចបញ្ឈប់ប្រតិបត្តិការ អ្នកអាចតាមដានព័ត៌មានថ្មីៗ អំពីការគំរាមកំហែងចុងក្រោយបំផុតតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវេបសាយរបស់ការិយាល័យឆ្លើយតបបញ្ហាបន្ទាប់នៃកុំព្យូរទ័រ www.camcert.gov.kh ។

ចុះបើអ្នកមិនប្រាកដថាសារនេះជាការបោកប្រាស់?

ប្រសិនបើអ្នកគិតថាសារ(sms) ឬការហៅទូរសព្ទពិតជាមកពីស្ថាប័នដែលអ្នកទុកចិត្តបាន(ដូចជាធនាគារ) សូមស្វែងរកវិធីទំនាក់ទំនងដែលអ្នកអាចទុកចិត្តបាន តាមរយៈគេហទំព័រ ទំព័រហ្វេសប៊ុកផ្លូវការ និងចូលទៅកាន់សាខាធានាគាដែលនៅជិតអ្នកបំផុត។ កុំប្រើតំណភ្ជាប់ ឬព័ត៌មានដែលផ្ញើពីអ្នកមិនស្គាល់ ឬផ្តល់ឱ្យតាមរយៈការហៅទូរសព្ទ ព្រោះអាចជាការក្លែងបន្លំ។

គន្លឹះ៖ គិតអោយបានពីរដងយ៉ាងតិចមុននឹងអ្នកសម្រេចចិត្តចុច

គិតអោយបានពីរដងយ៉ាងតិចមុននឹងអ្នកសម្រេចចិត្តចុចលើតំណភ្ជាប់ អ៊ីមែល គេហទំព័រ និងសារ(SMS) អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ដែលអ្នកទទួលបានពីអ៊ីមែល និងសារ(SMS) ប្រសិនបើកម្មវិធីរុករក (brower) របស់អ្នកបង្ហាញថា គេហទំព័រមិនមានសុវត្ថិភាព សូមបិទភ្លាមៗ។

ចងចាំ៖ គ្មានបុគ្គលិកផ្នែកព័ត៌មានវិទ្យា ការិយាល័យរដ្ឋាភិបាល ឬអ្នកធ្វើអាជីវកម្មណាមួយទាក់ទងទៅអ្នកដើម្បីសួរព័ត៌មានលំម្អិតនៃការចូលប្រើប្រាស់គណនីរបស់អ្នកទេ។

គិតមុន​នឹង​ចែករំលែក​លើ​បណ្តាញ​សង្គម

ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតអាចប្រើប្រាស់ព័ត៌មានដែលអ្នកបានបង្ហោះជាសាធារណៈនៅលើ បណ្តាញសង្គម ដើម្បីបោកប្រាស់និងវាយប្រហារផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត​ សូមចងចាំថានៅក្នុងប្រព័ន្ធអ៊ីនធឺណិតប្រសិនបើអ្នកបានបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈហើយអ្នកមិនអាចលុបចេញទាំងស្រុងនូវអ្វីដែលបានបង្ហោះនោះទេ។

តើអ្នកគួរជៀសវាងការចែករំលែកព័ត៌មានអ្វីខ្លះ?

ជៀសវាងការចែករំលែកព័ត៌មាន រូបថត នៅលើបណ្តាញសង្គម ដែលអនុញ្ញាតអោយឧក្រិដ្ឋជ​នអាចកំណត់អត្តសញ្ញាណរបស់អ្នកបាន តាមរយៈការប្រើប្រាស់វិធីសាស្រ្តបោកប្រាស់តាមអ៊ីនធឺណិត ឬប្រើប្រាស់សំណួរស្រោចស្រង់។ ព័ត៌មានទាំងនោះរួមមាន៖

  • ទីកន្លែងកំណើត និងថ្ងៃខែឆ្នាំកំណើត
  • អាសយដ្ឋាន និងលេខទូរសព្ទ
  • និយោជក និងប្រវត្តិការងារ
  • ឈ្មោះសាលារៀនដែលអ្នកសិក្សា
  • ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដែលអាចប្រើដើម្បីកំណត់គោលដៅអ្នក។

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)