ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers Regional Finals 2022

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers Regional Finals 2022 ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងនាមជាដៃគូម្ចាស់ផ្ទះ បានសហការជាមួយមូលនិធិអាស៊ាន (ASEAN Foundation)។

ពិធីនេះមានការចូលរួមប្រកួតប្រជែងពីនិស្សិតឆ្នើមចំនួន ២០រូបមកពី ១០ប្រទេសនៃសមាជិកអាស៊ាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីពាក់ព័ន្ធ លោកស្រី Yang Mee Eang នាយកប្រតិបត្តិមូលនិធិអាស៊ាន លោកស្រី Verena Siow ប្រធាននិងជានាយកគ្រប់គ្រង SAP ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អ្នកសារព័ត៌មាន និងភ្ញៀវជាតិនិងអន្តរជាតិសរុបប្រមាណ ១០០នាក់។

កម្មវិធីប្រកួតប្រជែងនេះបានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យវែងឆ្ងាយរបស់​ ក.ប.ទ.​ ក្នុងការ​ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល​ ជាពិសេសការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”