ឯកឧត្តមរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាព និងផ្ដល់បទឧទេ្ទសនាមជូនដល់នាយទាហាន យោធាចារ្យ និងនិស្សិតនាយទាហាន នៅសាលានាយទាហានសកម្ម

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាព និងផ្ដល់បទឧទេ្ទសនាម ជូនដល់នាយទាហាន យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្ម ស្ថិតនៅភូមិពោធិ ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម យោធាចារ្យ នាយគ្រូ សិក្ខាកាមមកពីវៀតណាម និងនិស្សិតនាយទាហានសកម្មជំនាន់ទី ២៣-២៤ ប្រមាណ ៥០០នាក់។

នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានធ្វេីបទ ឧទ្ទេស នាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វេីកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ បន្ថែមពីនេះទៀត ឯកឧត្ដមក៏បានជម្រាបជូនពីការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការបណ្ដុះបណ្តាលធនធានមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។

ឯកឧត្តម រដ្ឋមន្ត្រី ក៏ បានផ្ដល់ថវិកា និងអគារមជ្ឈមណ្ឌល បច្ចេក វិទ្យាសហគមន៍មួយខ្នង ជូនដល់ សាលានាយទាហាន សកម្ម ដេីម្បី ជំរុញ ការ អភិវឌ្ឍ ជំនាញ និងការ បង្កេីន សមត្ថភាព ផ្នែកឌីជីថល ដល់ នាយ ទាហាន ផងដែរ។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១